VOD News
1.73K subscribers
3.48K photos
7 videos
3 files
4.3K links
វីអូឌី ផ្តល់ព័ត៌មានពិត និងឯករាជ្យពីកម្ពុជា។
🌐ព័ត៌មានខ្មែរ : www.vodkhmer.news
🌐ព័ត៌មានអង់គ្លេស : www.vodenglish.news
🔍យូធូបវីអូឌី : www.youtube.com/vodhotnews
🔍ធ្វីតទ័រខ្មែរ : https://twitter.com/VODKhmer
🔍អ៊ីនស្តាក្រាម:https://instagram.com/vodkhmer
Download Telegram
លោក ពេជ្រ ស្រស់ មិនប្ដឹងអតីតមន្ត្រីដែលចោទលោកថាយកលុយបក្សកាន់អំណាចបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន
——————————————
ប្រធានគណបក្ស យុវជន កម្ពុជា អះអាងថា នឹងមិនប្ដឹងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដែលបានលាឈប់ពីគណបក្សនេះ បន្ទាប់ពីលោកថា មន្ត្រីទាំងនោះបានបដិសេធចំពោះការចុះផ្សាយថា លោក ពេជ្រ ស្រស់ ទទួលលុយពីលោក ហ៊ុន សែន ដើម្បីយកមកបង្កើតគណបក្សបច្ចុប្បន្ន។

អានបន្ថែម៖ https://www.vodkhmer.news/2023/02/07/pich-sros-does-not-sue-former-official-for-accusing-him-of-taking-money-from-cpp/

JOIN Telegram Channel
#VODKhmer
រញ្ជួយដីកម្រិតធ្ងន់នៅតួកគី និងស៊ីរី សម្លាប់មនុស្សជាង៤០០០នាក់ ខណៈជាច្រើននាក់ផ្សេងទៀតរងរបួស
——————————————
គិតមកទល់ពេលនេះ រញ្ជួយដីកម្រិតធ្ងន់បានវាយប្រហារ ប្រទេស តួកគី និងប្រទេសស៊ីរីដែលចាប់ផ្ដើមតាំងពីថ្ងៃចន្ទម្សិលមិញ បាន សម្លាប់ មនុស្ស ជាង ៤ ០០០ នាក់ និងរាប់រយនាក់ផ្សេងទៀត រង របួស ខណៈ អគារជាច្រើនបានដួលរលំ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

អានបន្ថែម៖ https://www.vodkhmer.news/2023/02/07/turkiye-turkey-syria-earthquake-killed-injured-people-harsh-weather/

JOIN Telegram Channel
#VODKhmer
មូលហេតុនៅពីក្រោយនៃការធ្វើរបងលើដីឆ្នេរអូរឈើទាលនៅតែស្ថិតក្នុងអាថ៌កំបាំង
-----------------------------
មកដល់ពេលនេះ រឿងដែលថាតើរបងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ ជាកម្មសិទ្ធិរបស់អ្នកណានោះ ហាក់លែងជាប្រធានបទដែលគេចង់ដឹងចង់ឮទៀតទៅហើយ ដោយជំនួសមកវិញ ថាតើមានមូលហេតុអ្វីដែលនៅពីក្រោយនៃការបិទបាំងព័ត៌មានអំពីម្ចាស់កម្មសិទ្ធិ ដែលទទួលបានវាសនាល្អជាងគេ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៦លាននាក់ ដែលអាចសាងសង់របងដ៏ស្កឹមស្កៃស្ទើរចូលទៅក្នុងសមុទ្រដោយគ្មានឧបសគ្គបែបនេះ។

អត្ថបទពេញ៖ vodkhmer.news/2023/02/07/behind-the-reason-of-building-the-fence-along-beach-at-sihanouk-ville/

JOIN Telegram Channel
#VODKhmer
កម្ពុជាប្ដេជ្ញាទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់នៅឆ្នាំ២០២៣
——————————————-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ឆ្នាំ២០២៣នេះ កម្ពុជានឹងខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានចន្លោះពី ៨០ម៉ឺននាក់ ទៅ ១លាននាក់ ដោយរំពឹងថាចាប់ពីខែមីនា ឆ្នាំនេះទៅ ភ្ញៀវទេសចិន មកលេងកម្សាន្តនៅកម្ពុជានឹងមានការកើនឡើងជាលំដាប់។

អានបន្ថែម៖ vodkhmer.news/2023/02/08/cambodia-vows-to-attract-up-to-1-million-chinese-tourists-by-2023/

JOIN Telegram Channel
#VODKhmer
សហជីពថា កម្មករជាង១៤០០នាក់នៅខេត្តកំពង់ឆ្នាំងចូលធ្វើការងារវិញ ខណៈផ្សេងទៀតបន្តព្យួរ
——————————————-
សហជីពអះអាងថា កម្មករ–កម្មការិនីជាង១ ៤០០នាក់ បម្រើការងារនៅរោងចក្រ អ៊ឹម និងវ៉េ កាត់ដេរអន្តរជាតិ អិលធីឌី (M&V International Manufacturing Ltd,.) ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានថៅកែអនុញ្ញាតឱ្យចូលធ្វើការងារវិញ ក្រោយថៅកែប្រកាសព្យួរការពារជិត២ ០០០នាក់កាលពីពាក់កណ្ដាលខែមុន។

អានបន្ថែម៖vodkhmer.news/2023/02/08/workers-in-kampong-chhnang-return-to-work-while-others-continue-to-be-suspended/

JOIN Telegram Channel
#VODKhmer
ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី កើនដល់ជាង៧៨០០នាក់
——————————————-ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់ជាង ៧ ៨០០នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមកាយគំនរអគារបាក់បែកដែលបានដួលរលំ ដើម្បីស្វែងរកជនរងគ្រោះដែលនៅមានជីវិតក្នុងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង។

អានបន្ថែម៖ vodkhmer.news/2023/02/08/rescuers-dig-through-rubble-as-turkey-syria-quake-death-toll-passes-7800/

JOIN Telegram Channel
#VODKhmer
កម្ពុជាផ្ដល់ជំនួយ ១០ម៉ឺនដុល្លារ ដល់តួកគីក្រោយរងគ្រោះរញ្ជួយដី
——————————————-
រដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលកំពុងទទួលរងគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សជាច្រើនពាន់នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលអះអាងថា ជំនួយមនុស្សធម៌នេះ គឺដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

អានបន្ថែម៖ vodkhmer.news/2023/02/08/cambodia-donates-100000-dollars-to-turkey-after-quake/

JOIN Telegram Channel
#VODKhmer
សន្តិសុខខណ្ឌដូនពេញឱ្យសកម្មជនយុវជនរុះរើបណ្ណាល័យចល័ត
——————————————-
សន្តិសុខខណ្ឌដូនពេញពីរនាក់ រារាំងសកម្មជនយុវជនម្នាក់ រួមជាមួយនឹងក្រុមយុវជនខ្មែរថាវរៈ មិនឱ្យរៀបចំបណ្ណាល័យចល័តតូចមួយនៅលើសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។

អានបន្ថែម៖ https://www.vodkhmer.news/2023/02/08/daun-penh-guards-ask-youth-activist-to-dismantle-makeshift-library/

JOIN Telegram Channel
#VODKhmer
អ្នកភូមិថាអាជ្ញាធរខេត្តកោះកុងគំរាមចាប់ខ្លួនពលរដ្ឋ និងចុះឈូសឆាយខ្ទមចម្ការជាង១០០ខ្នង
——————————————-
អ្នកភូមិបានឱ្យដឹងថា អាជ្ញាធរខេត្តកោះកុងបានគំរាមចាប់ខ្លួនពលរដ្ឋ និងប្រើប្រាស់គ្រឿងចក្រឈូសកម្ទេចចោលខ្ទមចម្ការជាង១០០ខ្នងរបស់ពួកគេផងដែរ។

អានបន្ថែម៖ vodkhmer.news/2023/02/08/villagers-say-koh-kong-authorities-threaten-to-arrest-residents/

JOIN Telegram Channel
#VODKhmer
បក្សភ្លើងទៀននឹងប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីនៅជិតថ្ងៃបោះឆ្នោត
——————————————-
អនុប្រធានបក្សភ្លើងទៀន អះអាងថា គណបក្សនឹងប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនៅជិតថ្ងៃបោះឆ្នោត ដោយថាបេក្ខភាពដែលត្រូវជ្រើសរើសអាចជាបុគ្គលនៅក្នុង ឬបុគ្គលចូលរួមជាមួយបក្ស គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​អាចឱ្យប្រជាពលរដ្ឋជឿទុកចិត្ត។

អានបន្ថែម៖ vodkhmer.news/2023/02/08/candlelight-party-to-announce-pm-candidacy-near-election-day/

JOIN Telegram Channel
#VODKhmer
កម្ពុជាជំរុញឱ្យមានកិច្ចសហការជាសកលនិងការផ្ទេរបច្ចេកវិទ្យានិងបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាកាកសំណល់
——————————————-
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានជំរុញឱ្យមានកិច្ចសហការជាសកល និងការផ្ទេរ បច្ចេកវិទ្យា និងបច្ចេកទេសកាន់តែមានប្រសិទ្ធភាព ជាពិសេសពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ទៅកាន់ប្រទេសដែលមានការអភិវឌ្ឍតិចតួច ដើម្បីកិច្ចការពារបរិស្ថាន និងដោះស្រាយបញ្ហាកាកសំណល់ ជាពិសេសសំណល់ប្លាស្ទិក ។

អានបន្ថែម៖ vodkhmer.news/2023/02/08/cambodia-promotes-global-cooperation-and-technology-transfer-to-address-waste-issues/

JOIN Telegram Channel
#VODKhmer